loading

អំពីកម្មវិធី

កម្មវិធី​បរិវត្តកម្ម​ឌីជីថល​សហគ្រាស​បាន​រៀបចំ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ "ក្របខណ្ឌ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​ស្តារ​ និងជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​កូវីដ-១៩​ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ ឆ្នាំ​២០២១-២០២៣​" ដែល​បាន​គូសបញ្ជាក់ថា​វិបត្តិ​នៃ​ជំងឺ​កូវីដ​-១៩ បាន​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​មាន​ផែនការ​សកម្មភាព​ចំនួន​ ៥ ​ដូចខាងក្រោម​៖

ការ​លើក​កម្ពស់​ឌីជីថ​លូប​នីយ​កម្ម​នៃ​ប្រ​តិ​បត្តិ​ការ​ធុរ​កិច្ច​ និង​យុទ្ធ​សាស្ត្រ​ទី​ផ្សារ​របស់​សហ​គ្រាស​

និន្នាការ​ជំរុញ​សហគ្រាស​គ្រប់​វិស័យ​ត្រូវ​គិត​គូរ​ក្នុង​ការ​ទាញ​យក​អត្ថប្រយោជន៍​ និង​ការ​បង្កើត​តម្លៃ​បន្ថែម​ពី​នវានុវត្តន៍​នៃ​បច្ចេកវិទ្យា​ ក៏​ដូចជា​ការ​រក្សា​បាន​នូវ​មូលដ្ឋាន​អាជីវកម្ម​ក្នុង​បរិការណ៍​នៃ​បរិវត្តកម្ម​ឌីជីថល​។

ថ្នាល​បរិ​វត្ត​កម្ម​ឌី​ជី​ថល​សហ​គ្រាស​

ថ្នាល​ឌីជីថល​នេះ​នឹង​ក្លាយ​ជា​កន្លែង​ប្រមូល​ផ្តុំ​មួយ​ (One Stop Shop) ​និង​ជា​កន្លែង​ដែល​ផ្គូរ​ផ្គង​រវាង​អ្នក​ផ្តល់​ និង​អ្នក​ត្រូវ​ការ​ដំណោះស្រាយ​ឌីជីថល​ទៅ​តាម​កម្រិត​ត្រៀម​ខ្លួន​របស់​សហគ្រាស​តាម​រយៈ​ការ​វាយ​តម្លៃ​ពី​កម្រិត​ត្រៀម​ខ្លួន​។

មជ្ឈ​មណ្ឌល​បរិ​វត្ត​កម្ម​ឌី​ជី​ថល​សហ​គ្រាស​

ការ​បង្កើត​មជ្ឈ​មណ្ឌល​បរិ​វត្ត​កម្ម​ឌី​ជី​ថល​ស​ហ​គ្រាស​សម្រាប់​ផ្តល់​ព័ត៌មាន​ជូន​ម្ចាស់​សហ​គ្រាស​ដែល​មាន​បំណង​ចាប់​ផ្តើម​ដំណើរ​ការ​បរិវត្ត​កម្ម​ឌី​ជី​ថល​ ដូច​ជា​ ការ​វាយ​តម្លៃ​កម្រិត​ត្រៀម​ខ្លួន​ចាប់​យក​ឌីជីថល​ និង​កំណត់​ប្រភេទ​ផលិត​ផល​ ឬ​សេវា​កម្ម​ដែល​ជំរុញ​ឌីជីថលូបនីយកម្ម​។

ការ​រៀប​ចំ​យុទ្ធ​នា​ការ​ថ្នាក់​ជាតិ​លើ​ការ​ផ្សព្វ​ផ្សាយ​ និង​ការ​បង្កើន​ការ​យល់​ដឹង​

ការ​រៀប​ចំ​យុទ្ធ​សាស្ត្រ​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ដាក់​នៅ​ក្នុង​ថ្នាល​ឌីជីថល​ ការ​ផ្សាយ​ជា​សាធារណៈ​ និង​យន្តការ​ផ្ដល់​ព័ត៌មាន​ផ្សេងៗ ​ដើម្បី​សហគ្រាស​អាច​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​គ្រប់​ជ្រុង​ជ្រោយ​ និង​អាច​ជឿ​ទុក​ចិត្ត​បាន​។

ការ​ស្រាវ​ជ្រាវ​ និង​រៀប​ចំ​ផែន​ការ​បរិ​វត្ត​កម្ម​ឌី​ជី​ថល​សហ​គ្រាស​តាម​វិ​ស័យ​

ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​តម្រូវការ​ឧបករណ៍​ឌីជីថល​ដែល​សហគ្រាស​ត្រូវការ​ និង​រៀបចំ​ជា​របាយការណ៍​ស្តីពី​ការស្រាវជ្រាវ​ អត្ថបទ​ខ្លីៗ ព័ត៌មាន​ចាំបាច់​សំខាន់ៗ​ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​ផែនការ​ចាប់​យក​ឌីជីថល​របស់​សហគ្រាស​តាម​វិស័យ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ គួបផ្សំ​នឹង​ការ​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​នានា​បណ្តាល​មក​ពី​បច្ចេកវិទ្យា​ឌីជីថល​។

រៀបចំដោយ

អាសយដ្ឋាន​
អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC), ជាន់ទី ១១, មហាវិថី OCIC, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ទំនាក់ទំនង

+៨៥៥ ៨១ ៨៨៤ ៥៥០

info@techostartup.center

បណ្តាញសង្គម
© រក្សាសិទ្ធិដោយ បរិវត្តកម្មឌីជីថលសហគ្រាស ២០២៤